១.ការថ្លឹងទម្ងន់ :
បន្ទាប់ពីទំនិញរបស់លោកអ្នកត្រូវបានបញ្ចូនមកដល់ឃ្លាំងMekongbuy ក្រុមការងារយើងខ្ញុំនឹងធ្វើការពិនិត្យទទួលទំនិញព្រមទាំងថ្លឹងទម្ងន់។ ដោយសាតែក្នុងច្បាប់ដឹកជញ្ជូនអន្តរជាតិត្រូវគិតថ្លៃដឹកជញ្ជូនជាម៉ែត្រគូបដូច្នេះMekongbuyនឹងជួយធ្វើកាវិចខ្ចប់ទំនិញរាយរបស់លោកអ្នកចូលគ្នាដើម្បីជួយសន្សំការចំណាយថ្លៃដឹងជញ្ជូនអន្តរជាតិរបស់លោកអ្នក។
យោងតាមតម្រូវការវេចខ្ចប់ផ្សេងៗគ្នានៃទំនិញក្នុងការវិចខ្ចប់អាចនឹងបន្ថែមស្នោឬអេប៉ុងដើម្បីការពារការបែកបាក់នៃទំនិញរបស់លោកអ្នកដូច្នេះទំហំកេះអាចរីកមាឌធំជាងមុនករណីរនេះចាត់ទុកជាធម្មតា។ក្នុងការគណនាទម្ងន់ក្នុងវិក័យប័ត្រគឺស្មើនឹង១‚១ដងនៃទម្ងន់ជាក់ស្តែងរបស់ទំនិញមានន័យថា៖ ទម្ងន់ជាក់ស្តែងរបស់ទំនិញ+ទម្ងន់សំបកកេះវិចខ្ចប់។
២.ទំហំទម្ងន់ :
ក្នុងច្បាប់ដឹកជញ្ជូនអន្តរជាតិ“ទំហំទម្ងន់”និង“ទម្ងន់ជាក់ស្តែង”មានភាពសំខាន់ដូចគ្នាគឺមានន័យថាទម្ងន់មួយណាស៊ីគម្លាតកុងទីណ័រធំជាងគឺត្រួវគិតការចំណាយដឹកជញ្ជូនទៅតាមទម្ងន់នោះ។ បើទោះបីជាទំហំទម្ងន់ស្រាលជាងទម្ងន់ជាក់ស្តែងក៏ដោយ។