Mekongbuy អាចផ្តល់សេវាត្រួតពិនិត្យទំនិញដើម្បីធានាថាទំនិញគឺត្រឹមត្រូវ
    សេវាទិញជំនួស
    ទីតាំងរបស់អ្នក :ទំព័រដើម >> សេវាទិញជំនួស >> ព័ត៌មានទិញឥវ៉ាន់ >> តួសេចក្តី
    Mekongbuy អាចផ្តល់សេវាត្រួតពិនិត្យទំនិញដើម្បីធានាថាទំនិញគឺត្រឹមត្រូវ
    ចុច :   កាលបរិច្ឆេទចេញផ្សាយ :2018-12-13  

                 ការប្រើប្រាស់សេវាកម្មត្រួតពិនិត្យទំនិញរបស់Mekongbuy​មុននឹងទំនិញត្រូវបានបញ្ចូលក្នុងឃ្លាំង​​ក្រុមត្រួតពិនិត្យរបស់Mekongbuy​នឹងធ្វើការពិនិត្យទៅលើទំនិញរបស់លោកអ្នកដែលបានបញ្ចូនមកថាតើលក្ខណៈ​​​​ទំនិញនិង​​​​​​​ចំនួនត្រឹមត្រូវទៅតាមអ្វីដែលលោកអ្នកបញ្ជារទិញឬអត់​រួចធ្វើការវិចខ្ចប់ឡើងវិញ។

    កំណត់សំគាល់លើការត្រួតពិនិត្យទំនិញ​:

    ១​​.ដោយយោងតាមការទៀមទារបស់អតិថិជនម្នាក់ៗមានភាពខុសគ្នា​​ ដូច្នេះ​ចំពោះភាពខុសគ្នានៃពណ៌​​​​​​​​​​​និងភាពលំអិតនៃផលិតផល Mekongbuy មិនអាចធានាជូនលោកអ្នកបានទេ។

    ២.​មិនពិនិត្យលើទំនិញដែលឃ្លុំបេជិត (កេះឈើ……។ល។)​​

    ​​​​​​​​​​៣.សម្រាប់ផលិតផលអេឡិចត្រូនិចគឺគ្រាន់តែពិនិត្យលើរូបរាងខាងក្រៅនិងចំនួនគ្រឿងបន្លាស់​មិនផ្តល់ការពិនិត្យលើការ បើកដំណើរការគ្រឿងម៉ាស៊ីននោះទេ។

    ៤.មិនផ្តល់ការត្រួតពិនិត្យលើទំនិញដែលមានបរិមាណច្រើន ម្ចាស់ទំនិញត្រួវចាត់មនុស្សមកត្រួតពិនិត្យទំនិញដោយខ្លួនឯង។

    ៥.រាល់ទំនិញដែលគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីក្រុមការងារMekongbuy​​​ ពេលដែលម្ចាស់ទំនិញទទួលបានដល់ដៃ  បើមានបញ្ហាអ្វីមួយ Mekongbuy មិនទទួលខុសត្រូវលើការខូចខាតនោះឡើយ ម៉ុន្តែMekongbuyនឹងចូលរួមដោះស្រាយជាមួយអ្នកលក់ជូន។

    ៦.បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យទំនិញដោយក្រុមត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុន​​ Mekongbuyប្រសិនបើពិនិត្យឃើញថាអ្នកលក់បានផ្ញើទំនិញខុសហើយគុណភាពមិនមានលក្ខណៈស្តង់ដារដូចការបញ្ជារទិញ​​របស់លោកអ្នក Mekongbuyនឹងផ្ញើអ៊ីម៉ែលផ្តល់ដំណឹងជូនលោកអ្នកដើម្បីធ្វើការផ្លាស់ផ្តូរទំនិញទៅតាមតម្រូវការរបស់អ្នក។

                ប្រសិនបើលោកអ្នកមានចម្ងល់ឬសំណូមពរណាមួយសូមទាក់ទងមកកាន់ការិយាល័យMekongbuy​​យើងខ្ញុំនឹងបន្តធ្វើឱ្យប្រសើរឡើងដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់បម្រើជូនបងប្អូនអតិថិជនទាំងគ្នា។